រាជធានីភ្នំពេញ ៖ កញ្ញាគង់ វង្សយ៉ាទី ទើបតែមានអាយុ១៧ឆ្នាំប៉ុណ្ណោះ បានក្លាយជាតារាសំដែងកាយវិការខារ៉ាអូខេពោរពេញទៅដោយទេពកោសល្យខ្ពស់គួរឱ្យចាប់អារម ្មណ៍ ។ #យ៉ាទីរះឡើងក្នុងពិភពសិល្បៈសំដែងនាឆ្នាំ២០០៩ ហើយបានចូលរួមសំដែងឱ្យផលិតកម្មមួយចំនួនទាំងក្នុង និងក្រៅប្រទេសដូចជាផលិតកម្មសាន់ដេ ផលិតកម្មថោន និងផលិតកម្មហង្សមាសជាដើម ។
កញ្ញាគង់ វង្សយ៉ាទី រៀបរាប់ឱ្យដឹងថា នាងជាកូនអ្នកភ្នំពេញ មានឪពុកជាមន្ត្រីនគរបាល ម្តាយជាអ្នកលក់ដូរគ្រឿងទេស។ នាងមានបងប្អូន៣នាក់ក្នុងនោះស្រី២នាក់ ចំណែកនាងជាកូនច្បង។ ដោយសារមាននិស្ស័យស្រលាញ់ចូលចិត្តសិល្បៈសំដែងនៅដើមឆ្នាំ២០០៩ នាងបានសំរេចចិត្តឈប់សិក្សាត្រឹមថ្នាក់ទី៩ ហើយបណ្តែតជីវិតចូលប្រឡូកក្នុងពិភពសិល្បៈសំដែងកាយវិការខារ៉ាអូខេ និងសំដែងស្ប៉តពាណិជ្ជកម្មផ្សេងៗ។ ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ អាជីពសិល្បៈសំដែងរបស់នាងមានការរីកចំរើនទៅមុខ។ ចុងឆ្នាំ២០១០ នេះ នាងមានឱកាសក្លាយជាតួរងក្នុងខ្សែរឿងភាគ «នាងឈូកស» ដោយអ្នកដឹកនាំរឿងតំរូវឱ្យនាងសំដែងជាតួអង្គកាចឆ្នាសឆ្នើមឈ្មោះទេពី ។ ក្រោយពីក្លាយជាតួរងជាលើកដំបូងនេះ នាងមានមហិច្ឆតាចង់ក្លាយជាតួឯកដែលមានកេរ្តិ៍ ឈ្មោះល្បីផងដែរ ។
សព្វថ្ងៃកញ្ញាយ៉ាទី តាំងចិត្តយ៉ាងមុតមាំថា នឹងបញ្ចេញទេពកោសល្យសំដែងឱ្យអស់ពីសមត្ថភាពដើម្បីចាប់យកប្រជាប្រិយភាពពីមហាជនទូទៅឱ្យប ានក្នុងឆ្នាំ២០១១ ខាងមុខនេះ។ អ្នកដឹកនាំរឿងបានកោតសរសើរទេពកោសល្យរបស់កញ្ញាយ៉ាទីថា ពិតជាសំដែងបានល្អគួរឱ្យចាប់អារម្មណ៍៕